ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ផ្ទុះបំពង់ខ្យល់សម្រាប់លាងម៉ូតូ​បណ្តាលអោយស្ត្រីម្នាក់រងរបួស

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១១​ និង៥០នាទី​ មានករណីផ្ទុះបំពង់ខ្យល់សម្រាប់លាងម៉ូតូ​១គ្រឿង​បានបណ្តាលអោយត្រូវរបួសស្ត្រីម្នាក់ឈ្មោះ​ មាន គឹមអ៊ន អាយុ៣៨ឆ្នាំ រស់នៅភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង​ របួសត្រង់កជើង០១កន្លែង របួសកំភួនជើង០១កន្លែង និងរបួសកដៃស្តាំ០១កន្លែង។​ ហេតុការណ៍គ្រោះថ្នាក់ខាងលេីនេះ​ គឺកេីតឡេីងនៅពេលជនរងគ្រោះកំពុងលាងម៉ូតូ​ និងបញ្ចូលខ្យល់ទៅបំពង់ខ្យល់ ស្រាប់តែផ្ទុះបំពង់ខ្យល់នោះតែម្តង។​ ជនរងគ្រោះត្រូវបានបានដឹកយកទៅព្យាបាលនៅមន្ទីរខេត្តកំពង់ឆ្នាំង​ ៕