ព័ត៌មានក្នុងប្រទេសអគ្គនាយកដ្ឋានអន្តោប្រវេសន៍ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំណែនាំការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស (FPCS) និងប្រគល់ ទទួលលេខគណនី

កំពង់ចាម ៖ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំធំ នៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំណែនាំការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស (FPCS) និងប្រគល់ ទទួលលេខគណនី ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក  អ៊ុក ហៃសីឡា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរងផែនការងារអន្តោប្រវេសន៍ និងផែនការងារសន្តិសុខ លោក លោកស្រីនាយ នាយរងការិយាល័យ លោកនាយ នាយរងផ្នែក រហូតដល់មន្ត្រីចំណុះផែនការងារអន្តោប្រវេសន៍,លោកអធិការ អធិការរងនគរបាលស្រុក ក្រុងទាំង១០ លោកនាយ នាយរងប៉ុស្តិ៍នគរបាលទាំង១០៩ ទទួលការងារចុះបញ្ជីស្ថិតិ សរុបចំនួន២៧២នាក់៕