ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចខេត្តសៀមរាបចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពីបទ រក្សាទុក ចាត់ចែង ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

សៀមរាប ៖ នៅថ្ងៃព្រហស្បត៍ ៥កើត ខែ ផល្គុន ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងកម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពីបទ រក្សាទុក ចាត់ចែង ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន គឺ :

– ទីតាំងទី ១ : នៅចំនុចបន្ទប់ជួលស្ថិតនៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចធ្វើការដកហូតវត្ថុតាងរួមមាន : ម្ស៉ៅមេតំហ្វេតាមីនប្រភេទទឹកកក ចំនួន ០៣ កញ្ចប់ តូចស្មើនឹងទម្ងន់ ០,៤ក្រាម(ថ្លឹងទាំងសំបក) ទូរស័ព្ទដៃចំនួន ០២គ្រឿង និង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

– ទីតាំងទី ២ : នៅចំនុចលំនៅដ្ឋានស្ថិតនៅភូមិតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន : ម្ស៉ៅមេតំហ្វេតាមីនប្រភេទទឹកកក ចំនួន០១ កញ្ចប់ តូចស្មើនឹងទម្ងន់ ០,៤ក្រាម(ថ្លឹងទាំងសំបក) ទូរស័ព្ទដៃចំនួន ០២គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ដេីម្បីអនុវត្តតាមនីតិវិធីបន្ត ៕