អគ្គស្នងការដ្ឋាននគរបាលជាតិស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

វគ្គបណ្តុះបណ្តាលមុខជំនាញមូលដ្ឋានសង្គ្រោះបឋម ដល់សិក្ខាកាមកងកម្លាំងនគរបាលការពារព្រំដែន

ខេត្តព្រះវិហារ៖ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននយកដ្ឋានកណ្តាលនគរបាលព្រំដែ ន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមុខជំនាញមូលដ្ឋានសង្គ្រោះបឋម ដល់សិក្ខាកាមកងកម្លាំងនគរបាលការពារព្រំដែន នៅគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចំនួន ៨០នាក់ហើយសិក្សារយៈពេល១៤ថ្ងៃ។