ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការរងនគរបាលខេត្តកណ្ដាលដឹកនាំកម្លាំងចូលរួមបុណ្យសពមន្រ្តីនគរបាលពន្លត់អគ្គិភ័យ

កណ្ដាល៖ នៅថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៤:៣០នាទី លោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរង តំណាងលោក ស្នងការ បានដឹកនាំកងកម្លាំងដេីម្បីចូលរួមបុណ្យសព លោកអនុសេនីយ៍ទោ សេង សំណាង មន្ត្រីនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៩ ខែមីនា​ ឆ្នាំ២០២០ វេលាម៉ោង១៦នឹង ៥៤នាទី ព្រមទាំងបាននាំយកថវិកាលោកស្នងការចំនួន២លានរៀល និងថវិកា ការិយាល័យអគ្គិភ័យចំនួន៨០ម៉ឺនរៀល ជូនក្រុមគ្រួសារនៃសពផងដែរ។
សមាសភាពចូលរួមមាន លោកស្នងការរង លោកនាយការិយាអគ្គិភ័យ នាយរងការិយាល័យបុគ្គលិក និងមន្រ្តីក្រោមឱវាទចំនួន១៥នាក់។