ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អគ្គីភ័យឆាបឆេះព្រៃនិងដើមឬស្សីនៅចំណុចក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារ

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១០ៈ៥០ នាទីព្រឹក នៅចំណុចក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារ ក្នុងភូមិព្រែតាមូង ឃុំផ្សារ ស្រុកបរិបូណ៌កើតមានករណីអគ្គីភ័យ ឆេះព្រៃ និង ដើមឬស្សី អស់មួយចំនួន។ ក្រោយទទួលបានព័ត៌មានរថយន្តអគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកបរិបូណ៌ បានចេញទៅសង្គ្រោះ ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្តទើបរលត់ទាំងស្រុង ។

ករណីឆេះខាងលើនេះមិនបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិ និងរងគ្រោះដល់ប្រជាពលរដ្ឋឡើយ ៕