ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនបុរស២នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កណ្ដាល ៖ នៅថ្ងៃពុធ ០២ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០វេលាម៉ោង១៥និង៥០នាទី មានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ១ករណី ស្ថិតនៅភូមិ អង្គស្នួលទី១ឃុំពើក ស្រុក អង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យចំនួន០២នាក់ប្រុស ត្រូវបានឃាត់ខ្លួនរួមមាន១-ឈ្មោះ ថន វែង ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ បច្ចុប្បន្នភូមិ កណ្តាល ឃុំវល្លិ៍ស ស្រុកសំរោងទងខេត្តកំពង់ស្ពឺ។ ២-ឈ្មោះ ឌី រ៉ាដេត ភេទប្រុស អាយុ ២៨ ឆ្នាំជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។(ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល១ឆ្នាំ៤ខែពីបទ លួច)។  វត្ថុតាងរួមមានម្សៅក្រាម សថ្លា សង្ស័យសារធាតុចំនួន០១កញ្ចប់តូច ទូរស័ព្ទដៃ០២គ្រឿងម៉ាកអាយហ្វូនហ្វាយ០១គ្រឿងនិងម៉ាកសាំសុង Lte8 ០១គ្រឿង។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើកម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀនស្រុក បានទទួលព៌តមានពីមហាជនល្អថាមានមុខសញ្ញាកំពុងជួញដូរនៅក្នុងភូមិអង្គស្នួលទី១ ភ្លាមនោះកម្លាំងយើង បានចុះទៅដល់កន្លែងកើតហេតុ ឃើញមុខសញ្ញា០២នាក់កំពុងឈដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចក៏បានឃាត់ឆែកឆេរត្រួតពិនិត្យឃើញមានថ្នាំញៀន០១កញ្ចប់តូចដែលឈ្មោះឌី រ៉ាដេត កាន់ជាប់ក្នុងដៃខាងស្តាំ។  តាមចម្លើយសារភាពរបស់ជនសង្សយ័ឈ្មោះឌី រ៉ាដេត បានឆ្លើយសារភាពថាថ្នាំញៀន០១កញ្ចប់នឹងគឺខ្លួនបានចូលលុយគ្នាម្នាក់ពីរម៉ឺនរៀលជាមួយនិងឈ្មោះ ថន វែង ដើម្បីទៅទិញថ្នាំញៀនយកមកលក់បន្ត។ ហើយថ្នាំញៀននេះខ្លួនទៅទិញពីបុរស់ម្នាក់មិនស្គាល់ឈ្មោះនៅម្តុំភូមិព្រៃគុយ ឃុំត្រពាំងគងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។