ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីស្ត្រីម្នាក់បានចងកសម្លាប់ខ្លួននៅសណ្ឋាគារ ផាម៉ា ក្នុងក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅរសៀល ថ្ងៃពុធទី២៥ ខែមីនា ឆ្នាំ២០២០ មានករណីស្ត្រីម្នាក់បានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ លេខ២០៣ នៅក្នុងសណ្ឋាគារ ផាម៉ា ដែលមានទីតាំងនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ព្រោះមូលហេតុចាញ់បោកប្រុសស្នេហ៍អស់លុយពីខ្លួន ។ ដោយយោងតាមកំណត់ហេតុរបស់សមត្ថកិច្ចបានចុះទៅពិនិត្យសាកសពដែលបានចងកសម្លាប់ខ្លួននោះ គឺស្រ្តីរងគ្រោះមានឈ្មោះ ម៉ៅ ដារាមី ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិអារីយក្សត្រ ឃុំអារីយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។

ក្រោយពេលពិនិត្យសាកសពរួច សមត្ថកិច្ចបានធ្វើការសណ្ឋានថាស្ត្រីរងគ្រោះគឺពិតជាបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន គឺមិនមានពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ ។ សាកសពត្រូវបានប្រគល់ឲ្យបុរសជាប្តីយកទៅធ្វើបុណ្យតាមប្រពៃណី ៕