ព័ត៌មានក្នុងប្រទេស

លោកជំទាវ មិថុនា ភូថង​ បានអញ្ជើញទទួលគ្រឿងឧបភោគ បរិភោគមួយចំនួន ពីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ រដ្ឋបាលឃុំទាំងបួន

ខេត្តកោះកុង​៖​ ថ្ងៃព្រហស្បតិ៍ ១០ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលគ្រឿងឧបភោគ បរិភោគមួយចំនួន ពីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ រដ្ឋបាលឃុំទាំងបួន ព្រះសង្ឃ និងសប្បុរសជន ព្រមទាំងប្រជាពលរដ្ឋ ក្នុងស្រុកបូទុមសាគរ ដែលបាននាំយកថវិកា ដើម្បីចែកជូនកងកម្លាំងការពារតាមបន្ទាត់ព្រំដែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូល មកដល់នៅថ្ងៃខាងមុខ។

ក្នុងឱកាសនោះដែរ លោកជំទាវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ រដ្ឋបាលឃុំទាំងបួន ព្រះសង្ឃ និងសប្បុរសជន ព្រមទាំងប្រជាពលរដ្ឋ ក្នុងស្រុកបូទុមសាគរ ដែលបាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន ដើម្បីចែកជូនកងកម្លាំងការពារតាមបន្ទាត់ព្រំដែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ដោយផ្អែកលើគោលជំហរសាមគ្គី និងវប្បធម៌ចែករំលែក បងប្អូនកងកម្លាំងពារតាមបន្ទាត់ព្រំដែន ពិតជាមានសេចក្តីត្រេកអរ ដោយមានការគាំទ្រយ៉ាងពេញទំហឹង ពីសមរភូមិក្រោយ ជាការចូលរួមលើកកម្ពស់ជីវភាពកងទ័ព នៅសមរភូមិមុខ ពិតជាខិតខំការពារបូរណភាពទឹកដីអោយបានគង់វង្ស៕