ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនបុរស២នាក់ករណីហិង្សាដោយចេតនា

កណ្ដាល៖ ថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០២០ វេលាម៉ោង១៩.០០នាទី នៅចំណុចភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល មានករណីហិង្សាដោយចេតនា១កើតឡើង។ ជនរងគ្រោះ(០១នាក់)ឈ្មោះ ឌឹម ឌុយ ភេទប្រុស អាយុ៥៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរ កសិករ ។ រីឯជនសង្ស័យ(០២នាក់)១.ឈ្មោះ អ៊ាន សុធារ៉ា ហៅញ៉ុល ភេទប្រុស អាយុ២៩ ឆ្នាំជនជាតិមុខរបរកសិករ មានទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ឃាត់ខ្លួន)
២.ឈ្មោះ លី ចាន់ថន ហៅពក ភេទ ប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករមានទីលំនៅភូមិស្វាយពុំត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្ត កណ្ដាល។ (ឃាត់ខ្លួន)
សម្ភារៈបាត់បង់ខូចខាត(របួសមនុស្ស១នាក់) សភាពរឿងហេតុ
នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៩និង០០នាទី។ ជនរងគ្រោះកំពុងផឹកស្រាបៀរ មានគ្នា៣ទៅ៤នាក់នៅផ្ទះរបស់ចេង សារិទ្ធពេលនោះឈ្មោះអ៊ាន សុធារ៉ាហៅញ៉ុល (ជនសង្ស័យ)បានចូលមកដល់កន្លែងផឹកហើយក៏ទៅដកឌុយធុងបាស់ចេញដែលគេកំពុងច្រៀងរួច បន្តផឹកជាមួយគ្នាបានមួយសន្ទុះក្រោយមកឈ្មោះ អ៊ាន សុធារ៉ា ជនសង្ស័យបានយកក្បាលមេក្រូមកច្រៀងតែអត់លឺក៏ខឹងជជែកទាក់ពាក្យសំដីគ្នាជាមួយឈ្មោះចាន់ ចិត្ត ចោទថាឈ្មោះចាន់ចិត្តជាអ្នកដកថ្មចេញពីម៉ាយក្រូហ្វូន(ប្រដាប់ចៀង)ហេីយពេលនោះបានរកវាយឈ្មោះចាន់ ចិត្ត រួចហេីយឈ្មោះឌឹមឌុយជនរងគ្រោះបានចូលទៅឃាត់ស្រាប់តែឈ្មោះ អ៊ាន សុធារ៉ាហៅញ៉ុលជនសង្ស័យ និងឈ្មោះ លី ចាន់ថនហៅពកជនសង្ស័យ បានវាយមកលើឈ្មោះឌឹមឌុយជនរងគ្រោះបណ្ដាលឲ្យស្នាមរបួស ចំមាត់ហេីមជាំភ្នែកខាងស្តាំនិង ស្នាមហើមជាំចំជើងឆ្វេង។
ក្រោយពីទទួលបានព័ត៌មានខាងលេីនេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលស្អាងភ្នំបានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់មកសាកសួរនៅប៉ុស្តិ៍
បច្ចុប្បន្ន ជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធី។