ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកឈរក្នុងលំដាប់លេខ១ ជាប្រទេសដែលឆ្លងវីរុស Covid-19ច្រើនជាងគេនៅលើពិភពលោក

បរទេស ៖ សហរដ្ឋអាមេរិកឈរក្នុងលំដាប់លេខ១ ជាប្រទេសដែលឆ្លងវីរុស Covid-19ច្រើនជាងគេនៅលើពិភពលោក បន្ទាប់មកគឺអេស្ប៉ាញលេខ២ អ៉ីតាលីលេខ៣ អាល្លឺម៉ង់លេខ៤ បារាំងលេខ៥ និងប្រទេសចិនលេខ៦ នាំឱ្យចំនួនមនុស្សឆ្លងវីរុស Covid-19 នៅជុំវិញពិភពលោក បានបន្តហក់ឡើង ក្នុងល្បឿនយ៉ាងលឿនដែលរហូតដល់ ១,២៧២,៧៣៧នាក់ហើយ គិតត្រឹមថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០នេះ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។

ចំពោះចំនួនមនុស្សស្លាប់ ដោយសារវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ចំនួន ៦៩,៤១៨នាក់ហើយដែរ ខណៈដែលអ្នកជម្ងឺប្រមាណ ២៦១,៤៨៥នាក់ នៅជុំវិញពិភពលោក បានជាសះស្បើយពីវីរុសនេះ។