ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ទទួលអំណោយពីសប្បុរសជន

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក HE SHENG JUN ប្រធានក្រុមហ៊ុន JIU QING TANG investment ដែលបានជួយឧបត្ថម្ភ ម៉ាសុីនវាស់កម្តៅ ចំនួន២០, ទឹកបរិសុទ្ធចំនួន៥០០កេស និងស្រាបៀរចំនួន៥០០កេស ដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុក្នុងការចែករំលែកនូវយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីត១៩(COVID-19)៕