ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន

កណ្ដាល៖ ថ្ងៃពុធ ០១កើត ខែពិសាខ ឆ្នាំជូត ទោស័ក​ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា គ.ស​ ២០២០ មានករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)កើតហេតុ វេលាម៉ោង ១៧:៣០នាទីចំណុច​ ភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ជនសង្ស័យចំនួន​ ០១នាក់​(ឃាត់ខ្លួន)ឈ្មោះ​កែវ ហុង ភេទប្រុស អាយុ៥២ ឆ្នាំ មុខរបរៈកសិករ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
វត្ថុតាងចាប់យក ១-ម្សៅក្រាមព៌ណសថ្លាសង្ស័យជាសារធាតុញៀន ចំនួន០១កញ្ចប់ ២-ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកICALL ពណ៌ស្លាទុំ។ សភាពនៃរឿងហេតុមុនពេលកេីតហេតុ ឈ្មោះនាង ចន្ធូ ជាប្រពន្ធរបស់ឈ្មោះកែវ ហុង បានរាយការប្រាប់សមត្ថកិច្ចថាខ្លួនបានរកឃើញថ្នាំញៀនមួយកញ្ចប់នៅក្នុងហោប៉ៅខោរបស់ប្តី បន្ទាប់មកសមត្ថកិច្ចនគរបាលក៏ទៅយកថ្នាំញៀននោះមករក្សាទុក ហើយតាមរកនិងបានធ្វើការឃាត់ឈ្មោះកែវ ហុង បញ្ជូនមកប៉ុស្តិ៍រដ្ឋបាលដើម្បីធ្វើ ការសាកសួរ ក្រោយពីការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ចំពោះថ្នាំញៀនគឺពិតជារបស់ខ្លួនប្រាកដមែន ហើយថ្នាំញៀននេះគឺខ្លួនបានទិញមកពីភ្នំពេញ តំលៃ៤មុឺនរៀល ដើម្បីទុកប្រើប្រាស់ ។
បន្ទាប់មកសមត្ថកិច្ចនគរបាលក៏បញ្ជូនជនសង្ស័យ និងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលតែម្តង ។