ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កណ្ដាល៖ថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០០និង ៥០នាទីនៅចំណុចលើផ្លូវ២១ទល់មុខយេស៊ូភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ​ហៀង ប៊ុនសក្ត័ ភេទប្រុសអាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)នៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យក ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៣កញ្ចប់ និងថង់សំរាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន, ដែកកេះចំនួន០២, ទូរស័ព្ឌចំនួន០១គ្រឿងម៉ាកNokia, ម៉ូតូចំនួន០១គ្រឿងម៉ាកHongda Dreamសង់១២៥ពណ៌ខ្មៅពាក់ស្លាកលេខ កណ្តាល1X.5422។
សភាពនៃរឿងហេតុកាលពីវេលាកើតហេតុខាងលើកំលាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅបានសហការណ៍ជាមួយកំលាំងព្រហ្មទណ្ឌ និងប៉ុស្តិ៍តាខ្មៅបានចេញល្បាតមកដល់ចំណុចកើតហេតុខាងលើក៏ជួបបុរស់ម្នាក់នាក់គួរអោយសង្ស័យកំលាំងយើងក៏ឃាត់ខ្លួនសួរនាំរកឃើថ្នាំញៀនចំនួន០៣កញ្ចប់ក៏ឃាត់ខ្លួនតែម្តង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ហៀង ប៊ុនសក្ត័បានឆ្លើយសារភាពថាថ្នំញៀននេះពិតជារបស់ខ្លួនបានទិញបុរស់ម្នាក់ឈ្មោះ នៅភូមិយួន សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ក្នុងតម្លៃ៦(ម៉ឺនរៀល)ដើម្បីលក់បន្ត។
ចំពោះជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានយកមកអធិការរដ្ផាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាតការតាមនិតិវិធីច្បាប់។