ព័ត៌មានក្នុងប្រទេសអគ្គស្នងការដ្ឋាននគរបាលជាតិស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តន៍ផែនការសកម្មភាពត្រីមាសទី១ ឆ្នាំ២០២០ របស់នាយកដ្ឋានកណ្តាលនគរបាលព្រំដែន

ភ្នំពេញ ៖ នៅសាលប្រជុំនាយកដ្ឋានកណ្តាលនគរបាលព្រំដែន នាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៨និង១៥នាទី ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យរដ្ឋបាល-សរុប និង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទឹក សរុបចំនួន ១២នាក់ ចូលរួមប្រជុំត្រួតពិនិត្យការងារអនុវត្តន៍ផែនការសកម្មភាពត្រីមាសទី១ ឆ្នាំ២០២០ របស់នាយកដ្ឋានកណ្តាលនគរបាលព្រំដែន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកកណ្តាលនគរបាលព្រំដែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ ។