ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចតាមប្រមាញចាប់ឃាត់ខ្លួន ពីបទឃាតកម្មទៅលេីក្មេងស្រីអាយុ៧ឆ្នាំ

ពោធិ៍សាត់៖​ កាលពីថ្ងៃទី៨​ ខែឧសភា​ ឆ្នាំ២០២០ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់សហការចុះស្រាវជ្រាវករណីឃាតកម្មយ៉ាងសាហាវមួយទៅលើក្មេងស្រីអាយុ៧ឆ្នាំម្នាក់បណ្តាលឲ្យស្លាប់នៅចំណុចកម្ពោតព្រៃពីខាងលិចចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ទោ មាស សំណាង នាយរិយាល័យបច្ចេកទេសវិទ្យាសាស្ត្របានប្រាប់ក្រុមអ្នកយកព័ត៌មានឲ្យដឹងថា ដោយមានការដឹកនាំពីលោកព្រះរាជអាជ្ញាអបសាលាដំបូងខេត្តលោកកូយ កាន់យ៉ា សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុនៅចំណុចខាងលិចផ្ទះបណ្តែតទឹករបស់យាយជនរងគ្រោះចម្ងាយប្រមាណ១០០ម៉ែត្រជាកម្ពោតព្រៃស្បូវឃ្លាំងនៅខាងត្បូងផ្ទះម្តាយជនរងគ្រោះ៦០ម៉ែត្រហើយសមត្ថកិច្ចបានធ្វើការពិនិត្យស្ថិតក្នុងកម្ពោតព្រៃមួយហុំព័ទ្ធទៅដោយស្បូវឃ្លាំងនោះដែលជនសង្ស័យសម្លាប់លើកុមារីរ៉ង ស្រីពេជ្រស្លាប់ដេកផ្ងាលក្ខណៈអាក្រាតនិងជាប់ចំណងខ្សែនីឡុង យកខោរបស់ជនរងគ្រោះច្រកពីលើក្បាលរុំជុំវិញជាមួយការុងចាស់ពណ៌ខៀវ ក្រោយពេលពិនិត្យសមត្ថកិច្ចទៅលើមុខរបួសផ្នែកខាងក្បាលមានស្នាមរលាតជាំប៉ោងចេញឈាមតាមច្រមុះនិងចំណុចមាត់ ថ្គាម និងក ។ ក្រោយពីការពិនិត្យរបស់សមត្ថកិច្ចបានកំណត់មុខសញ្ញាហើយឈានទៅធ្វើការចាប់ខ្លួនជាបន្តបន្ទាប់ ទី១.ឈ្មោះឱម សេងហ៊ាន ភេទប្រុសអាយុ២៥ឆ្នាំឃាត់ខ្លួននៅថ្ងៃទី៨​ ខែឧសភា​ ឆ្នាំ២០២​០​ និងទី២ឈ្មោះធី សៀង ភេទប្រុសអាយុ២១ឆ្នាំ អ្នកទាំងពីរស់នៅភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ លោកមាស សំណាងបានបន្តថា ក្រោយពេលសមត្ថកិច្ចចាប់ឃាត់យកមកសួរនាំជនសង្ស័យទាំងពីមិនបានសារភាពនោះឡើយ តែទោះយ៉ាងដូច្នេះក្តីសមត្ថកិច្ចត្រូវតែបង្កសំណុំរឿងបញ្ជូនជនសង្ស័យទាំងពីរនាក់ទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ចាត់ការទៅផ្លូវច្បាប់នៅព្រឹកថ្ងៃទី១០ ខែឧសភា​ ឆ្នាំ២០២០នេះ​ ៕