ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

សម្ពន្ធយុវជន​ស្រលាញ់សន្ដិភាព ខេត្ដកំពង់ឆ្នាំង បើកកិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារអនុវត្តខែបន្ត

ខេត្តកំពង់ឆ្នាំង ៖ លោកជំទាវ​ តុង​ ណារី​ ប្រធានប្រតិបត្ដិ​សម្ពន្ធយុវជនស្រលាញ់សន្ដិភាព​ខេត្ដកំពង់ឆ្នាំង​ ដឹកនាំកិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារអនុវត្តបន្តខែមិថុនា ឆ្នាំ២០២០ របស់សម្ពន្ធយុវជន​ស្រលាញ់សន្ដិភាព ខេត្ដកំពង់ឆ្នាំង​ នារសៀលថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

ក្នុងកិច្ចប្រជុំក៏មានការចូលរួមពី​ លោក​ លោកស្រី ជា​ប្រធាន អនុប្រធានប្រតិបត្តិសាខា ប្រធាន និងអនុប្រធានអនុសាខាសម្ពនយុវជនស្រលាញ់សន្ដិភាព​ក្រុង​/ស្រុកទាំង ០៨ ក្នុងខេត្តកំពង់ឆ្នាំងចូលរួមផងដែរ ៕