ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី ស្រុី សុវណ្ណ អញ្ជើញចូលរួមក្នុងពិធីប្រកាសប្រគល់ភារកិច្ច ប្រគល់សេចក្តីសម្រេចចូលនិវត្តន៍ និងពិនិត្យក្របខ័ណ្ឌផ្ទៃក្នុង នៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ស្រុី សុវណ្ណ ស្នងការរង ទទួលផែនការងារធនធានមនុស្ស និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំេពង់ឆ្នាំង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសប្រគល់ភារកិច្ច ប្រគល់សេចក្តីសម្រេចចូលនិវត្តន៍ និងពិនិត្យក្របខ័ណ្ឌផ្ទៃក្នុង នៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកនាយ-នាយរងការិយាល័យ លោកអធិការ អធិការរង នាយផ្នែក និងនាយប៉ុស្តិ៍ ៕