ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ប្រារព្ធខួបលើកទី២៧ ទិវាបង្កើតកងរាជអាវុធហត្ថ “១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២០”

ខេត្តកំពង់ឆ្នាំង ៖ កាលពីរសៀលថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួបលើកទី២៧ ទិវាបង្កើតកងរាជអាវុធហត្ថ “១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២០” ក្នុងនោះក៏មានការចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការតាមបណ្តាមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថដែលចូលសោធននិវត្តន៌ផងដែរ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានសំណេះសំណាល ព្រមទាំងចែកអំណោយ និងថវិកាជូនដល់យោធិនដែលចូលសោធននិវត្តន៌ចំនួន ២៨ នាក់ ដោយក្នុងម្នាក់ៗ ទទួលបាននូវ៖ អង្ករចំនួន ០១ ការ៉ុង សារ៉ុង ចំនួន ០១ និងថវិកាចំនួន ៤០ ០០០ រៀល ៕