ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំស្តីពី “ការពិនិត្យ និងវាយតម្លៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល២០១៩ និងជម្រុញការធ្វើប័ណ្ណកម្មសិទ្ធិ”

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង សហការជាមួយគណៈប្រតិភូនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំស្តីពី “ការពិនិត្យ និងវាយតម្លៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល២០១៩ និងជម្រុញការធ្វើប័ណ្ណកម្មសិទ្ធិ។

កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង លោក ម៉ាក ចាន់តារា លោក កា សុធា និងលោក នូ សុបញ្ញា តំណាងប្រតិភូអគ្គនាយកដ្ឋានទ្រព្យរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ដោយមានការចូលរួមពីសំណាក់ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ-អង្គភាព ស្ថាប័នជុំវិញខេត្ត លោក លោកស្រី អភិបាលក្រុង-ស្រុក លោក លោកស្រីមន្ត្រីទទួលបន្ទុកបញ្ជីសារពើភណ្ឌ លោក លោកស្រី មេឃុំ ចៅសង្កាត់ ៕