ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត

ខេត្តកំពត ៖ នៅព្រឹកថ្ងៃប្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហាឆ្នាំ២០២០ នាសាលាខេត្តកំពតឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ដែលមានការចូលរួមពីអភិបាលរងខេត្ត អាជ្ញាធរក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីក្នុងខេត្ត និងកងកម្លាំងឈរជើងក្នុងភូមិសាស្ត្រនៃខេត្តកំពតសរុបចំនួនប្រមាណ៨៧នាក់ ។

កិច្ចប្រជុំផ្តោតការពិភាក្សាចំណុចសំខាន់ៗ មួយចំនួនពាក់ព័ន្ធដូចខាងក្រោម:
១.សេចក្ដីព្រាងកំណត់ហេតុ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តលើកទី២៧ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។
២.ពិនិត្យនិងពិភាក្សាលើរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២០
៣.ផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ២២៤០ សជណ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យ ការចេញចូលឆ្លងកាត់ព្រំដែន ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នៅកម្ពុជា។

៤.ផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ៤៣១/២០ សជណ ចុះថ្ងៃទី០៤ខែសីហា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពត ស្តីពីការជំរុញទប់ស្កាត់ការកាប់រានទន្ទ្រានយកដីដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ តំបន់អភិរក្ស តំបន់សហគមន៍ ដីគម្របព្រៃឈើ និងដីសម្បទានសេដ្ឋកិច្ច ក្នុងភូមិសាស្ត្រខេត្ត
៥.ផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ០២៧ សជណ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីវិសមិតភាព ក្នុងការបំពេញមុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈជាមេធាវីរបស់មន្ត្រីរាជការក្រសួងមហាផ្ទៃ។
៦.ផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ១៣៩៦ សជណ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការទប់ស្កាត់ ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាស់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា។
៧.ផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ១៣៤ សជណ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការចាត់បញ្ជូនក្រុមការងារចល័ត ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំណុះអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ទៅប្រចាំការផ្តល់សេវានៅ ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ដោយអនុវត្តតាមយន្តការដែលមានស្រាប់។

៨.ផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ២១៥៣ សជណ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាពសង្គមតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានីភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាក។
៩. សេចក្តីរាយការណ៍របស់លោ អភិបាលស្រុក ទឹកឈូ ស្តីពីការចុះត្រួតពិនិត្យសហគមន៍កែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ដែលបានចុះពិនិត្យកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។
១0.ផ្សព្វផ្សាយតារាងបែងចែកវេនប្រចាំការ ក្នុងថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពត។
១១.សេចក្តីរាយការណ៍របស់លោកស្នងការនគរបាលខេត្ត អំពី -ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក -បញ្ហាគ្រឿងញៀន និង ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងសេចក្តីរាយការណ៍របស់លោក លោកស្រីអភិបាល នៃគណៈអភិបាល ក្រុង ស្រុក ពាក់ព័ន្ធនឹងស្ថានីយ៍ប្រេងឥន្ធនៈ ស្ថានីយ៍ហ្គាស និងម៉ាស៊ីនទឹកកក។
១២.ការចូលរួមមតិរបស់សមាជិក សមាជិកា នៃអង្គប្រជុំ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងអំណរគុណ និងការកោតសរសើរដល់អាជ្ញាធរក្រុង ស្រុកមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធក្នុងខេត្តក៏ដូចជាកងកម្លាំងឯកភាពឈរជើងក្នុងភូមិសាស្ត្រខេត្តកំពតទាំងអស់ ដែលកន្លងមកតែងសហការគ្នាដោះស្រាយនឹងចាត់វិធានការបានលទ្ធផលល្អប្រសើរ ។
ឯកឧត្តម ក៏បានស្នើឲ្យបន្តយកចិត្តទុកដាក់អនុវត្តឲ្យបានកាន់តែប្រសើរថែមទៀត ពិសេសថ្ងៃឈប់សម្រាកដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យឈប់សម្រាកជំនួសបុណ្យចូលឆ្នាំខ្មែរ ដែលរំខានដោយជំងឺកូវីដ១៩កន្លងមក ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ២៣ខែសីហា ឆ្នាំ២០២០នេះ ត្រូវរួមសហការគ្នាឲ្យបានល្អ រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលជនល្មើសតែងឆ្លៀតឱកាសក្នុងពេលថ្ងៃឈប់សំរាកព្រមទាំងបន្តផ្សព្វផ្សាយអប់រំណែនាំឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋឱ្យបន្តអនុវត្តនូវចំណាត់ការរបស់រាជរដ្ឋាភិបាលក៏ដូចក្រសួងមហាផ្ទៃពិសេសពីវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ៕