ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អង្គការសាអូរីខេត្តកំពង់ឆ្នាំង បើកវគ្គបណ្តុះបណ្តាលស្តីពីសមភាពយេនឌ័រ

ខេត្តកំពង់ឆ្នាំង ៖ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល១ថ្ងៃ គឺថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២០ រៀបចំដោយអង្គការសាអូរីដែលជាអង្គការមួយមានបេសកម្មផ្តល់នូវជំនាញវិជ្ជាជីវៈ និងមុខរបរសមរម្យ ដល់ជនមានពិការភាពគ្រប់រូបភាព តាមរយៈការធ្វើ សមាហរណកម្មជនមានពិការភាព ទៅក្នុងការបណ្តុៈបណ្តាលជំនាញតម្បាញដោយដៃ ដើម្បីគាំទ្រការអភិវឌ្ឍវិជ្ជាជីវៈរបស់ជនមាន ពិការភាព និងលើកកម្ពស់ការចូលរួមតាមរយៈសកម្មភាពនានា ដើម្បីឆ្លើយតប ទៅនឹងសេចក្តីត្រូវ ការរបស់ជនមានពិការភាព ជាពិសេសកុមារដែលមានសតិមិនប្រក្រតី បានផងដែរ។

គោលបំណងនៃវគ្គបណ្តុះបណ្តាលស្តីពីសមភាពយេនឌ័រ គឺក្នុងគោលបំណងលើកកម្ពស់បរិយាប័ន្ននិងគំលាតយេនឌ័រ , បង្កើនភាពអង់អាចដល់ស្រ្តីនិងកុមារីមានពិការភាព , អំពើហឹង្សានិងកិច្ចការពារជនរងគ្រោះនិងកិច្ចអន្តរាគមន៍ ៕