ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ដកហូតគ្រឿងញៀនមួយចំនួន ព្រមទាំងឃាត់ខ្លួនជនសង្ស័យ​ចំនួនម្នាក់

ខេត្តបាត់ដំបង៖​ កាលពីថ្ងៃសៅរ៍ ៣រោច ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ២០​២០​ វេលាម៉ោង​ ១៤:០៥នាទី​ នៅចំណុចក្រុមទី២ ភូមិបាក់រទះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ កំលាំងក្រុមអន្តរាគមន៍ប្រឆាំបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការ បង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។
នៅក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចយើងចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ៖ ឈ្មោះ វ័ន្ត ចិន ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិបាក់រទះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ១,៤១ក្រាម (ទាំងសំបក) ។

ដោយឡែកជនល្មើស និងវត្ថុតាងបច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។ សួន​ ស៊ីរ៉ា