ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនៃអធិការដ្ឋានក្រុងសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពីបទអំពេីលួចទូរស័ព្ទដៃ​

សៀមរាប នៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២០ម៉ោង:០០នាទីទៀបភ្លឺស្ថិតនៅចំណុចភោជនីយដ្ឋានស៊ុបម្រះក្រោយស្តាតចាស់ក្នុងភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំក្រុងសៀមរាបខេត្តសៀមរាបមានករណីប្រព្រឹត្តអំពើលួចយកទូរស័ព្ទដៃ០៣គ្រឿងមានម៉ាក​:

-ZTEលេខ០៩៦៦៧៣១៥២៥ ពណ៌ខ្មៅ

-Vivoលេខ០៩៧៣៩៥២៨៣៤ពណ៌ទឹកប៊ិចក្រម៉ៅ

-Iphone 6 plusលេខ០៩៧៦៩១៧៤២២ពណ៌ទឹកមាស

ជនរងគ្រោះឈ្មោះឡោមឡីភេទប្រុសអាយុ១៨ឆ្នាំមុខរបរបុគ្គលិកស៊ុបម្រះស្នាក់នៅកន្លែងកេីតហេតុខាងលេី។

ក្រោយកើតហេតុ ជនសង្ស័យឈ្មោះសឿមវឌ្ឍនាភេទប្រុសអាយុ១៨ឆ្នាំមានទីលំនៅពុំពិតប្រាកដ ដេកតាមចិញ្ចើមផ្លូវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ រួមជាមួយនឹងវត្ថុតាង

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដេីម្បីអនុវត្តតាមនីតិវិធីបន្ត