ព័ត៌មានក្នុងប្រទេស

ឯកឧត្តម គួច ចំរើន បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធបន្តចុះត្រួតពិនិត្យ និងជម្រុញការងារសាងសង់អាគារ​មន្ទីរពិសោធន៍វេជ្ជសាស្រ្ត

ខេត្តព្រះសីហន​៖​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធបន្តចុះត្រួតពិនិត្យ និងជម្រុញការងារសាងសង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្រ្ត នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថាមន្ទីរពិសោធន៍វេជ្ជសាស្រ្តនេះ គឺមានសារៈសំខាន់ណាស់មិនត្រឹមតែពិនិត្យវិភាគទៅលើជំងឺកូវីដ-១៩ តែប៉ុណ្ណោះទេ គឺថែមទាំងអាចធ្វើការពិនិត្យវិភាគជំងឺឆ្លងផ្សេងៗទៀតបានផងដែរ។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថានាអនាគត​មន្ទីរពិសោធន៍វេជ្ជសាស្រ្តនេះគឺអាចផ្តល់សេវាទៅដល់ខេត្តនានាក្នុងតំបន់ផងដែរ។