ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ផែនការងារធនធានមនុស្សបើកកិច្ចប្រជុំបូកសរុបការងារកសាងកម្លាំងប្រចាំខែតុលា និងលើកទិសដៅបន្តសម្រាប់ខែខាងមុខ

ពោធិ៍សាត់៖​ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ផែនការងារធនធានមនុស្សបានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារកសាងកម្លាំងប្រចាំខែតុលា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែខាងមុខ។ កិច្ចប្រជុំនេះប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្រ្ត ស្នងការរងផែនការងារធនធានមនុស្សនិងមានការ អញ្ជើញចូលរួម ពីលោកនាយ នាយរងការិយាល័យនិងនាយផ្នែកចំណុះផែន ព្រមទាំងមន្ត្រីនគរបាលទទួលបន្ទុកផ្នែករដ្ឋបាលតាមបណ្តាផែនការងារជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៧ ជាច្រើនរូបទៀត។

លោកឧត្តមសេនីយស្នងការរង ឆាយ សុភ័ក្ត្រ បានកោតសរសើរដល់កងកម្លាំងតាមបណ្តាអង្គភាពដែលបានខិតខំបំពេញការងារទទួល បានលទ្ធផលល្អ។
ក្រោយពីបានស្តាប់នូវរបាយការណ៍និងមតិចូលរួម
របស់កងកម្លាំងតាមបណ្តាអង្គភាពជំនាញនីមួយៗអំពី
បញ្ហាប្រឈមមួយចំនួនរួចមក លោកឧត្តមសេនីយស្នងការរង ក៏បានណែនាំនិងផ្តល់អនុសាសន៍ល្អៗ
មួយចំនួនដើម្បីរួមគ្នាដោះស្រាយនិងយកទៅ
អនុវត្តការងារនៅតាមបណ្តាអង្គភាពលើលិខិតបទដ្ឋាន
បែបបទរដ្ឋបាល បញ្ជីវត្តមាន ឲ្យបានច្បាស់លាស់និងទៀងទាត់ និងជម្រុញការបណ្តុះបណ្តាលដល់មន្ត្រីជំនាញដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារមន្ថែមទៀតដោយកងកម្លាំងទាំងអស់ត្រូវគោរពវិន័យកងកម្លាំងនិងទទួលខុសត្រូវទៅតាមតួនាទីរបស់ខ្លួន៕