ព័ត៌មានក្នុងប្រទេស

កិច្ចប្រជុំរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារ ប្រទេ​ស នៃសាធារណ:រដ្ឋសង្គមនិយមវៀតណាម

ខេត្តស្វាយរៀង​៖​ ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០​ នេះ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានចូលរួមអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ អញ្ជើញដឹកនាំគណៈប្រតិភូនគរបាលជាតិកម្ពុជា ចូលរួមកិច្ចប្រជុំរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារ ប្រទេ​ស នៃសាធារណ:រដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពី លោក ឧត្តមសេនីយ៍ត្រី ឡេ ឌឹកថាយ មេបញ្ជាការកងទ័ពការពារព្រំដែន ក្រសួងការពារ ប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ ដើម្បីពិភាក្សា និងវាយតម្លៃលើលទ្ធផលកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ និងកិច្ចការថែរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់តាមបន្ទាត់ព្រំដែនក្នុងរយៈពេលកន្លងមក។

ចុងបញ្ចប់នៃកិច្ចប្រជុំ បានធ្វើពិធីប្រគល់សម្ភារ:ការពារជំងឺ រាតត្បាត កូវីដ- ១៩ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណ:រដ្ឋសង្គមនិយម​វៀតណាម ជូនចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។