ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី សេង គឹមឃន តំណាងលោកស្នងការខេត្តកណ្តាលដឹកនាំប្រតិភូនាំយកថវិកានិងគ្រឿងឧបភោគបរិភោគជូនគ្រួសារសពលោក ចំរើន ជា នាយរងប៉ុស្តិ៍កំពង់ចម្លង

ខេត្តកណ្ដាល៖ដោយមានការយកចិត្តទុកដាក់ដឹងសុខទុក្ខរបស់កងកម្លាំងនគរបាលក្រោមឨវាទនាព្រឹកថ្ងៃទី២៨ ខែតុលាឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ចាត់ឱ្យលោកឧត្តមសេនីយ៍ត្រី សេង គឹមឃន ស្នងការរង ផែនធនធានមនុស្សជាតំណាងដឹកនាំប្រតិភូមនាំយកថវិកា,​គ្រឿងឧបភោគ និងបរិភោគជូនដល់ក្រុមគ្រួសារសពរបស់លោកអនុសេនីយ៍ឯក ចំរើន ជានាយរងប៉ុស្តិ៍កំពង់ចម្លង នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដែលទទួលមរណៈភាពកាលពីវេលាម៉ោង៩និង៣០ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដោយរោគាពាធ ក្នុងជន្មាយុ៤៨ឆ្នាំ។

លោកឧត្តមសេនីយ៍ស្នងការរងបានឱ្យដឹងថា ថវិកានិងគ្រឿងឧបភោគ និងបរិភោគដែលលោកយកមកជូនក្រុមគ្រួសារសពមាន: ថវិកាចំនួន៥.១៥០.០០០រៀល ក្នុងនោះប្រាក់របស់លោកឧត្តមសេនីយ៍ទោស្នងការចំនួន .០០០.០០០រៀល និងអង្ករ២០០គីឡូក្រាម,ថវិការបស់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលចំនួន .១៥០.០០០រៀល,​ថវិការបស់លោកអភិបាលស្រុកខ្សាច់កណ្តាល ចំនួន ៤០០.០០០រៀល និងមានសម្ភារមួយចំនួនទៀតផងដែរ។

ជាចុងបញ្ចប់ក្រុមគ្រួសារសពបានថ្លែងអំណរអរគុណដល់លោកឧត្តមសេនីយ៍ទោ ឈឿនសុចិត្តស្នងការខេត្តកណ្ដាល និងលោកស្នងការរងក៏ដូចជាប្រតិភូដែលមានសមាណចិត្តចំណាយពេលវេលាដ៍មានតម្លៃចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ពួកគាត់ផងដែរ៕