ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីធ្វើអោយខូចខាតដោយចេតនា ស្រុកកៀនស្វាយ ខេត្តកណ្តាល

ខេត្តកណ្តាល៖នៅថ្ងៃសៅរ៍ ១៤រោច ខែកក្តិក ឆ្នាំជូត ទោសក័ព .ស២៥៦៤ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២០មានករណីធ្វើអោយខូចខាតដោយចេតនានៅចំណុចភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះប៉ា អូន ភេទស្រីអាយុ៥០ ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិស្ដៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរកសិករ(ត្រូវជាម្តាយបង្កើត)

  ជនសង្ស័យចំនួនឈ្មោះ ភា រស្មី ភេទប្រុស អាយុ២៦ ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិ ឃុំកើតហេតុ មុខរបរមិនពិតប្រាកដ ត្រូវជាកូនបង្កើត(ឃាត់ខ្លួន)

សម្ភារះខូចខាតរួមមាន៖

ឆ្នាំងដាំបាយខ្សែភ្លើងចំនួន១

កង្ហាលចំនួន១

ព្រះភូមរានទេវតាចំនួន០១

បង្កាន់ដៃកាន់ជណ្តើរផ្ទះធ្វើអំពីថ្មខូចខាតផ្នែកខាងក្រោម

ស៊មរូបថតចំនួន០៣ និងមែកឈើហូបផ្លែមួយចំនួន។

   វត្ថុតាងចាប់យករួមមាន៖

ញញួរផ្លែដែកដងឈើប្រវែង០,២២ម៉ែត្រចំនួន០១

កាំបិតកញ្ចែតប្រវែង០,៤៨ម៉ែត្រ ចំនួន០១

ដែកស្រួចចំនួន០២ដើម មួយដើមប្រវែង០,៤៣ម៉ែត្រ

និងដែកកេះហ្គាសចំនួន០១ពណ៍ស្វាយ។

នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើជនសង្ស័យបានសុំលុយពីម្តាយឈ្មោះ ប៉ា អូន ជាជនរងគ្រោះចំនួន២.០០០០៛(ពីមុឺនរៀល) តែម្តាយជាជនរងគ្រោះមិនមានលុយអោយ ស្រាប់តែជនសង្ស័យខឹងក៏បានទាត់ឆ្នាំងដាំបាយខ្សែភ្លើង និងកង្ហាលបណ្តាលអោយខូចខាត រួចយកញញួរវាយកាំជណ្តើផ្ទះ និងវាយព្រះភូមរានទេវតាបណ្តាលអោយបែកខូចខាតទាំងអស់ បន្ទាប់មកយកកាំបិតកាប់ស៊មរូបថតនិងដើមឈើនៅខាងមុខផ្ទះរួចយកដែកចង់ស្រួចគំរាមរកចាក់ម្តាយជាជនរងគ្រោះ ថែមទាំងយកដែកកេះគំរាមរកដុតផ្ទះចោលថែមទៀត។

   ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះជាម្តាយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបានចុះដល់ចំណុចកើតហេតុពិនិត្យជាក់ស្តែងរួចនាំយកជនសង្ស័យមកប៉ុស្តិ៍ដើម្បីសួរនាំ ក្រោយពីសួរនាំរួច នៅចំពោះមុខសមត្តកិច្ចជនសង្ស័យបានសារភាពថា៖ខ្លួនពិតជាបានធ្វើសកម្មភាពវាយ និងកាប់បំផ្លិចបំផ្លាញ់ទ្រព្យសម្បត្តិរួមនឹងគំរាម រកចាក់ម្តាយ និងរកដុតផ្ទះពិតប្រាកដមែនដោយសារសុំលុយម្តាយយកទិញថ្នាំញៀនមិនបាន

  ក្រោយពីសួរនាំជនសង្ស័យរួច កំលាំងប៉ុស្តិ៏នគរបាលរដ្ឋបាលដីឥដ្ឋបានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនិតិវិធី។