ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចខេត្តកំពង់ចាម ធ្វើការត្រួតពិនិត្យ និងធ្វើតេស្តទឹកនោមលើអ្នកបើកបររថយន្តធំ ឃាត់ខ្លួនបានចំនួន០៥នាក់ មានសារធាតុញៀនក្នុងខ្លួន

កំពង់ចាម ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបានការចង្អុលបង្ហាញពី ឯកឧត្ដម អភិបាលខេត្ត និងការអនុញ្ញាតិពី ឯកឧត្តម វង្ស ប៊ុន វិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកចំការលើសហការជាមួយកម្លាំងជំនាញចរាចរណ៍ខេត្ត និងចរាចរណ៍ស្រុកចំការលើ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ិត លីន នាយរងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះត្រួតពិនិត្យ និងធ្វើតេស្តទឹកនោមលើអ្នកបើកបររថយន្តធំ កម្លាំងរួមសរុបចំនួន១៩នាក់ នៅវេលាម៉ោង១៩ និង០០នាទី ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៧១ ស្ថិតក្នុងភូមិ៣២ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ៖

ជាលទ្ធផលបានត្រួតពិនិត្យរថយន្តចំនួន ៣៤គ្រឿង បានធ្វើតេស្តទឹកនោមចំនួន ៣៤នាក់ ក្នុងនោះអ្នកបើកបររថយន្តចំនួន០៥នាក់ មានជាប់សារធាតុញៀន និងត្រូវបានឃាត់ខ្លួន៖

១-ឈ្នោះ ខួច ពៅ ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរ បើកបររថយន្ត ទីលំនៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

២-ឈ្មោះ ឯម ភារម្យ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅភូមិភ្នឺ ឃុំវិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

៣-ឈ្មោះ ឡន ចាន់ណាក់ ភេទប្រុសអាយុ ២៥ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅនៅភូមិប្រស្រែលើ ឃុំវិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

៤-ឈ្មោះ ម៉ន ថន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅភូមិក្បាលបឹងសេះ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

៥-ឈ្មោះហែម ហ៊ន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ចំណែករថយន្តត្រូវបានឃាត់រក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានស្រុកចំការលើចំនួន០៥គ្រឿង ហើយកិច្ចប្រតិបត្តិការនេះបានបញ្ចប់នៅវេលាម៉ោង ២៣និង៣៥នាទី ។