ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំត្រួតពិនិត្យ និងធ្វើបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅអធិការដ្ឋាននគរបាលស្រុកសង្កែ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖​ នៅព្រឹកថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ តាមមតិណែនាំរបស់ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី សុវណ្ណ គឹមហាក់ ស្នងការរង ផែនការងារភស្តុភារ និងហិរញ្ញវត្ថុ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងធ្វើបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅអធិការដ្ឋាននគរបាលស្រុកសង្កែ ខេត្តបាត់ដំបង។

ដោយពិធីនេះ មានការអញ្ជើញចូលរួមពីលោកនាយ លោកនាយរងការិយាល័យភស្តុភារ លោកអធិការស្រុកសង្កែ លោកមេប៉ុស្តិ៍រដ្ឋបាលចំណុះអធិការដ្ឋាន។សួន ស៊ីរ៉ា