ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជនសង្ស័យ០៥នាក់ជួលរថយន្តគេជិះហើយយករថយន្តទៅធ្វើកាតគ្រី(ប័ណ្ណសម្គាល់រថយន្ត)ក្លែងក្លាយទៅលក់ឱ្យអ្នកដទៃ

រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនគរបាលខណ្ឌប្ញស្សីកែវ នគរបាលខណ្ឌជ្រោយចង្វា នគរបាលខេត្តបាត់ដំបងនិងនគរបាលខេត្តបន្ទាយមានជ័យបានស្រាវជ្រាវបង្រ្កាបជនសង្ស័យ០៥នាក់ដែលធ្វើសកម្មភាពឃុបឃិតគ្នាក្លែងបន្លំឯកសារសារធារណៈខុសច្បាប់ដោយយករថយន្តជួលជិះចំនួន ០៣គ្រឿងទៅធ្វើប័ណ្ណសម្គាល់រថយន្ត(កាតគ្រី)ក្លែងក្លាយយកទៅលក់ឱ្យអ្នកដទៃ។កម្លាំងនគរបាលបង្រ្កាបជនសង្ស័យទាំង៥នាក់បានធ្វើឡើចំណាយពេល៣ថ្ងៃនៅថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះដែលបានទៅចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់នៅភ្នំពេញរហូតដល់ខេត្តបាត់ដំបងនិងបន្ទាយមានជ័យ ក្រោយពីកម្លាំងនគរបាលការិយាល័យព្រហ្មកម្រិតស្រាលរាជធានីភ្នំពេញទទួលពាក្យបណ្តឹងពីជនរងគ្រោះ(ម្ចាស់រថយន្តនិងអ្នកទទួលទិញរថយន្ត)ជនសង្ស័យទាំង៥នាក់នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញកសាងសំណុំរឿងនិងវត្ថុតាងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ដោយរងការចោទប្រកាន់ចំនួន០៣បទល្មើសគឺបទឆបោក,រំលោភទំនុកចិត្តនិងក្លែងឯកសាធារណៈខុសច្បាប់

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មកម្រិតស្រាលរាជធានីភ្នំពេញប្រាប់ឱ្យដឹងថា៖ការបង្រ្កាបជនសង្ស័យទាំង៥នាក់គឺអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយពីប្រជាពលរដ្ឋរងគ្រោះម្ចាស់រថយន្តនិងអ្នកទិញរថយន្តប្តឹងរាយការណ៍ករណីចាញ់បោកក្រុមជនសង្ស័យទាំងនេះឃុបឃិតគ្នាធ្វើប័ណ្ណសម្គាល់រថយន្ត (កាតគ្រី)ក្លែងក្លាយយករថយន្តដែលជួលទៅលក់បាត់​បណ្តាលបាត់បង់គិតជាទឹកប្រាក់ច្រើនម៉ឺនដុល្លារ

លោកនាយការិយាល័យប្រាប់ឱ្យដឹងទៀតថាជនសង្ស័យទាំង០៥នាក់ឈ្មោះ១,រឿន ចាន់រី ភេទប្រុស អាយុ៣៣ឆ្នាំ ប្រកបមុខរបរកសិករ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំប២,ខុន រតនៈ ភេទប្រុស អាយុ២៦ឆ្នាំ ប្រកបមុខរបររត់ម៉ូតូកង់៣ ស្នាក់នៅផ្ទះជួល សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ៣,រឿន តិន ហៅតាំ ភេទប្រុស អាយុ៣៧ឆ្នាំ ភេទប្រុស អាយុ៣៧ឆ្នាំ ប្រកបមុខរបរលក់ដូរ រស់នៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។៤,រ៉ាន់ បូរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ប្រកបមុខរបរលក់ដូរ រស់នៅផ្ទះជួល សង្កាត់ដូនទាវ ក្រុងបាត់ដំបងនិង៥, ហង្ស សីភៀង ហៅពាង ភេទប្រុស អាយុ២៧ឆ្នាំ ប្រកបមុខរបរលក់ដូរ រស់នៅភូមិប្ញស្សីក្រោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ជាមួយចាប់ខ្លួនជនសង្ស័យដកហូតវត្ថុតាងរួមមានៈរថយន្តម៉ាក តូយ៉ូតា ឡិចស៊ីស ៣៣០ ពណ៌ខ្មៅសេរីឆ្នាំ១៩៩៩ពាក់ស្លាកលេខភ្នំពេញ២J៦០៦៧ ចំនួន០១គ្រឿង។រថយន្តម៉ាក តូយ៉ូតា ឡិចស៊ីស ៣៣០ ពណ៌ទឹកមាស សេរី២០០៤ ពាក់ស្លាកលេខភ្នំពេញ២BH ៩៨៣៧,ប័ណ្ណសំគាល់រថយន្តក្លែងក្លាយ០៧សន្លឹក,ស្លាកលេខរថយន្ត០៣បន្ទះនិងលិខិតកិច្ចសន្យាជួលនិងលក់រថយន្តមួយចំនួនទៀតផងដែរ។

លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញឱ្យដឹងទៀតថាជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆបោកនិងរំលោភទំនុកចិត្តនៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២០។ករណីទី១,ទៅលើជនរងគ្រោះឈ្មោះ សេក សុភាស់ ភេទប្រុស អាយុ៤០ឆ្នាំ ប្រកបមុខរបរលក់រថយន្ត នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈPPTផ្លូវលេខ១០៥ សង្កាត់ទួលសង្កែ០១ ខណ្ឌ ប្ញស្សីកែវ អស់ប្រាក់ចំនួន៧,៦៥០ដុល្លារករណីទី២,រំលោភលើទំនុកចិត្តយករថយន្តម៉ាកឡិចស៊ីស៣៣០ពណ៌ស សេរីឆ្នាំ២០០៤ ពាក់ស្លាកលេខភ្នំពេញ២AO ០៣២៦ ធ្វើឯកសារប័ណ្ណសម្គាល់រថយន្តក្លែងក្លាយ ហើយយករថយន្តនោះទៅលក់បាត់ស្ថិតនៅចំណុចភោជនីយដ្ឋានមីហឺផ្លូវជាតិលេខ ៥សង្កាត់ទួលសង្កែ១ ខណ្ឌ ប្ញស្សីកែវ ។ជនរងគ្រោះមានឈ្មោះ ជឿង ចាន់ណា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិតំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ករណីទី៣,រំលោភលើកទំនុកចិត្តយករថយន្តរថយន្តម៉ាកតូយ៉ូតាព្រូសពណ៌ទឹកប្រាក់សេរីឆ្នាំ២០០៥ ពាក់ស្លាកលេខភ្នំពេញ២BJ១២៦៥ធ្វើប័ណ្ណសម្គាល់រថយន្តក្លែងក្លាយយកទៅលក់បាត់ប្រព្រឹត្តនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ

ជនរងគ្រោះឈ្មោះ វ៉ាត សុវណ្ណារី ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ ៨៩ ភូមិភ្លូវផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ,ករណីទី៤,រំលោភលើទំនុកចិត្តយករថយន្តម៉ាកធុនត្រា ពណ៌ស សេរីឆ្នាំ ២០០៧ពាក់ស្លាកលេខភ្នំពេញ២BC ៩៧៧១ ប្រព្រឹត្តនៅចំណុចជិតរោងចក្រអគ្គីនីផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ ។ជនរងគ្រោះមានឈ្មោះ ឯក ប៊ុនថា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិល្វា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បច្ចុប្បកម្លាំងនគរបាលរាជធានីភ្នំពេញបន្តស្រាវជ្រាវរកបក្ខពួកជាប់ព័ន្ធនិងជនសង្ស័យដើម្បីស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕