ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ស្រុក​ស្អាង ខេត្តកណ្តាល

ខេត្ត​កណ្ដាល​ ៖ នៅថ្ងៃ អង្គារ៍ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦:០៥នាទី មានករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់(បៀរ) នៅចំណុចក្រោមដើមពោធិ៍ខាងក្រោយភូមិ ស្ថិតនៅភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖
-បៀរចំនួន០២ហ៊ូ ស្មើនឹង១០៤សន្លឹក
-កម្រាលបៀរ ចំនួន០២
-ប្រាក់រៀល ចំនួន៨,០០០រៀល(ប្រាំបីពាន់រៀល)។
នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថាមានករណីលេងល្បែងស៊ីសងខុសច្បាប់ ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍ សហការជាមួយកម្លាំងប្រជាការពារឃុំបានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(បៀរ)នៅចំណុចកើតហេតុខាងលើ ឃើញមានជនសង្ស័យមានគ្នាប្រហែល០៨នាក់ ភេទស្រី នាំគ្នារត់គេចខ្លួនបាត់អស់ទៅ បន្សល់ទុកនៅវត្ថុតាងដកហូតខាងលើនេះ។