ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

មនុស្សម្នាក់រងរបួុស និងផ្ទះប្រជាពលរដ្ឋ ចំនួុន៣២ខ្នង ត្រូវខូចខាត ដោយគ្រោះថ្នាក់ធម្មជាតិខ្យល់កន្ត្រាក់

ពោធិ៍សាត់៖ យ៉ាងហោចណាស់មានមនុស្សម្នាក់រងរបួុស និងផ្ទះរបស់ប្រជាពលរដ្ឋចំនួុន៣២ខ្នង ត្រូវរងការខូចខាត ដោយសារគ្រោះថ្នាក់ធម្មជាតិ ខ្យល់កន្រ្តាក់ ឧបទ្ទវហេតុនេះកើតឡើងនៅចំណុច ភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់កាលពីវេលាម៉ោង១៧នឹង ៣០នាទី ថ្ងៃទី១៦ ខែ                                                        

ខែមេសា  ឆ្នាំ២០២១

                          

លោកវរសេនីយ៍ឯក ឯម រុន អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានប្រាប់ឲ្យដឹងថា ដោយមានបាតុភូតធម្មជាតិប្រែប្រួុលបណ្តាលឲ្យផ្ទៃមេឃ មានភ្លៀង ផ្គរ លាយលំនឹងខ្យល់កន្រ្តាក់ នៅល្ងាចថ្ងៃទី១៦ នៅចំណុចភូមិ.ឃុំកើតហេតុខាងលើ ដែលបណ្តាលអោយមនុស្សម្នាក់ រងរបួុស និង ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៣២ខ្នងផ្ទះរងការខូចខាត ក្នុងនោះមានផ្ទះ ០៧ខ្នងរងការខូចខាតធ្ងន់ធ្ងរនឹងផ្ទះ២៥ខ្នងទៀតខូចខាតមធ្យម

លោកអធិការបានបន្តថា ចំពោះប្រជាលរដ្ឋដែលរងការខូចខាត ផ្ទះសម្បែង និងរបួុស សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានរៀបចំសំណុំឯកសារ បញ្ជូនទៅកាន់សាខាកាកក្របាទក្រហមខេត្ត ដើម្បីទទួុលជំនួុយឧបត្ថម្ភ