ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អធិការដ្ឋាននគរបាលស្រុកកំពង់លែង បានបើកកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផល នៃកិច្ចប្រតិបត្តការប្រចាំ ខែមេសា ២០២១

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃសុក្រទី៣០ ខែ មេសា ឆ្នាំ ២០២១ នៅអធិការដ្ឋាននគរបាលស្រុក កំពង់លែង បានបើកកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផល នៃកិច្ចប្រតិបត្តការប្រចាំ ខែមេសា ២០២១ ផ្សព្វផ្សាយផែនការរបស់លោកស្នងការនគរបាលខេត្ត និងសេចក្តីណែនាំរបស់ឯកឧត្តមអភិបាលខេត្ត កំពង់ឆ្នាំង ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ប៉ាល់ ជឿន អធិការនគរបាលស្រុក កំពង់លែង ដែលមានសមាសភាពចូលរួមមានលោកអធិការរង លោកនាយប៉ុស្តិ៍ទាំង ០៩ ប៉ុស្តិ៍ ប្រធានគោលដៅគោកព្រះចំនួន ០១នាក់ លោកនាយផ្នែក នាយរងផ្នែក សរុបចំនួន ២៣នាក់ ៕