ព័ត៌មានក្នុងប្រទេស

លោក អ៊ុក ភ័ក្ត្រា បានអញ្ជេីញចុះជួបសំណេះសំណាល និង​នាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ជូនដល់កុមារកំព្រា ចំនួន១០នាក់

ខេត្តកោះកុង​៖​ ថ្ងៃពុធ ៨ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១
លោក អ៊ុក ភ័ក្ត្រា អភិបាលរង តំណាងលោកជំទាវអភិបាលខេត្តកោះកុង បានចុះជួបសំណេះសំណាល និងនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ជូនដល់កុមារកំព្រា ចំនួន១០នាក់ ស្រី០១នាក់ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តកោះកុង។

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត មានប្រសាសន៍ថា ថ្ងៃនេះលោក មានសេចក្តីសប្បាយរីករាយ ដោយបានចុះជួបសំណេះសំណាល និងនាំយកអំណោយ និងគ្រឿងឧបភោគបរិភោគ ដែលប្រើថវិកាផ្ទាល់ខ្លួន និងមួយផ្នែកជាការចូលរួមចំណែករបស់លោក គ្រី ប៊ុនថា ប្រធានពន្ធនាគារខេត្តកោះកុង។ ក្នុងកម្មវិធីនេះ លោកអភិបាលរងខេត្ត បានជម្រាបនូវប្រសាសន៍ផ្តាំផ្ញើរ និងណែនាំរបស់លោកជំទាវអភិបាលខេត្ត ដល់ក្មេងកំព្រាទាំងអស់ថា លោកជំទាវអភិបាលខេត្តដែលតែងយកចិត្តទុកដាក់ចំពោះការងារសង្គម ពិសេសគឺកុមារកំព្រា នៅក្នុងមណ្ឌលនេះតែម្តង និងបានផ្តាំផ្ញើរដល់ក្មួយៗ ប្អូនៗ ត្រូវប្រឹងប្រែងរៀនសូត្រ រៀបចំខ្លួនឲ្យក្លាយជាមនុស្សល្អ និងចូលរួមជួយដល់សង្គម និងប្រទេសជាតិនាថ្ងៃអនាគត។ ក្នុងនោះរដ្ឋបាលខេត្ត នឹងនៅតែបន្តគាំទ្រជួយដោះស្រាយរាល់បញ្ហាដែលកើតមាន នៅក្នុងមណ្ឌលកុមារកំព្រាខេត្តកោះកុង។