ព័ត៌មានក្នុងប្រទេសសេចក្តីជូនដំណឹង

រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញសេចក្ដីប្រកាសបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ដែលបានបន្តរកឃើញចំនួន ១៣នាក់ថ្មីបន្ថែមទៀត នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នេះ រដ្ឋបាល​ខេត្តកំពង់ឆ្នាំង បានចេញសេចក្ដី ប្រកាសព័ត៌មានស្ដីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៣នាក់ថ្មីបន្ថែមទៀត នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ដោយក្នុងនោះស្រុករលាប្អៀរ ០១នាក់ ស្រុកកំពង់ត្រឡាច ០៧នាក់ និងស្រុកសាមគ្គីមានជ័យ ០៥នាក់។ សរុបអ្នកវិជ្ជមានកូវីដ-១៩ ២៤៦នាក់ ស្រី១៩៤នាក់, អ្នកជាសះស្បើយសរុប ៤៩នាក់ ស្រី ២៥នាក់(ជាសះស្បើយថ្មី ចំនួន៤នាក់ ស្រី០២នាក់), កំពុងសម្រាកព្យាបាលចំនួន ១៩៤នាក់ ស្រី ១៦៧នាក់។

សូមអានខ្លឹមសារលំអិត ដូចមានបញ្ជាក់ជូនក្នុងសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ ៖