ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ប្រធានមន្ទីរផែនការខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់បណ្តារដ្ឋបាលថ្នាក់ក្រោមជាតិ

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្តកំពង់ឆ្នាំង និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយតាមរយៈប្រព័ន្ធអនឡាញ ( Zoom ) ស្តីពីសេចក្តីណែនាំបំពេញបន្ថែមលើសេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់បណ្តារដ្ឋបាលថ្នាក់ក្រោមជាតិ។

កិច្ចប្រជុំប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិកាក្រសួងផែនការ ដោយមានការចូលរួមពីមន្ទីរផែនការទាំង២៥ រាជធានី/ខេត្ត ៕