ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី ស៊្រី សុវណ្ណ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់កម្លាំងនគរបាល ចំនួន០៣រូប ដែលកំពុងព្យាបាលជម្ងឺ កូវីដ-១៩ នៅមណ្ឌលវិទ្យាល័យបរិបូណ៌

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ស៊្រី សុវណ្ណ ស្នងការរងទទួលផែនធនធានមនុស្ស ជាតំណាងដ៍ខ្ពងខ្ពស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគទៅជូនដល់កម្លាំងនគរបាល ចំនួន០៣រូប ដែលកំពុងព្យាបាលជម្ងឺ កូវីដ-១៩ នៅមណ្ឌលវិទ្យាល័យបរិបូណ៌ ។

នៅក្នុងឱកាសនោះ លោក ស្នងការរងបាន ពាំនាំនូវការសាកសួរសុខទុក្ខ ពីលោក ឧត្តមសេនីយយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងបានផ្ដាំផ្ញើដល់កម្លាំង ដែលកំពុងព្យាបាលជម្ងឺកូវីដ-១៩ សូមយកចិត្តទុកដាក់ថែទាំសុខភាព អនុវត្តន៍តាមគោលការណ៍រាជរដ្ឋាភិបាល របស់ក្រសួងសុខខាភិបាល ៣កុំ ៣ការពារ ។

នៅក្នុងឱកាសនោះ ផងដែរកម្លាំងនគរបាលដែលបានទទួលអំណោយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត លោកស្នងការរងដែលបានយកចិត្តទុកដាក់នាំយកអំណោយផ្តល់ជូននៅពេលនេះផងដែរ ៕