ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ប្រជាពលរដ្ឋបានប្រទះឃើញក្បាលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ០១ គ្រាប់

ប៉ៃលិន÷  នៅវេលាម៉ោង០៨និង០០នាទី ថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក .ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍នរដ្ឋបាល ឃុំស្ទឹងកាច់ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានរាយការណ៍មកការិយាល័យជំនាញគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល ថាបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ដែលប្រទះឃើញក្បាលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកពីសម័យសង្គ្រាម ចំនួន ០១ គ្រាប់(ប្រភេទគ្រាប់កាំភ្លើងផ្លោងទំហំ ១២០មម) នៅចំណុចដីថ្មី  ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បច្ចុប្បន្នការិយាល័យជំនាញ និងកម្លាំងប៉ុស្ដិ៍នគរបាលបានទំនាក់ទំនងទៅអង្គភាពសុីម៉ាក់ដើម្បីយកគ្រាប់ទៅកម្ទេចចោលនៅកន្លែងដែលមានសុវត្ថិភាពហេីយ