សកម្មភាពបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ

ស្ត្រីជនជាតិថៃចំនួន០៣នាក់ បានព្យាយាមឆ្លងដែនខុសច្បាប់មកកម្ពុជា  ត្រូវកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន

បន្ទាយមានជ័យ៖ ស្ត្រីជាជនជាតិថៃ០៣នាក់  ព្យាយាមឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោក ប៉ុស្តិ៍បឹងសាគូ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១សហការជាមួយកម្លាំងយោធាកងពលលេខ៥១ឃាត់ខ្លួន នៅវេលាម៉ោង០៩និង២៣នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុច ក្រោយអគាប៉ារ៉ាមិក ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក វរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការនគរបាលកាពារព្រំដែនគោកលេខ៩១១ បានថ្លែងថា៖ ចំពោះជនជាតិថៃទាំងបីនាក់ខាងលើពួកគេឆ្លងដែនខុសច្បាប់ចូលប្រទេសកម្ពុជា ដោយជិះកង់បីមករកបន្ទប់ជួលដោយឃើញមានការសង្ស័យកម្លាំងសមត្ថកិច្ចហៅមកសួរនាំតែម្ដង។ យោងការសួរនាំស្ត្រីទាំងបីនាក់បានប្រាប់ថា មានមេខ្យល់ខ្មែរថៃ ជាអ្នកសម្រប សម្រួលក្នុងការរត់ផ្លូវ ពេលនេះមុខសញ្ញាមេខ្យល់បានកំពុងរត់គេចខ្លួន។

ស្ត្រីជនជាតិថៃទាំងបីមាន ឈ្មោះ ដូចខាងក្រោម
១-ឈ្មោះ Suphatta Nakmanee អាយុ២៥ឆ្នាំ / ២-ឈ្មោះ Wilaiwan  Aphisermsakun អាយុ២២ឆ្នាំ / ៣-ឈ្មោះ Kanatsanan Promjuntuek អាយុ៣៩ឆ្នាំ ពួកគេទាំង៣នាក់រស់នៅខេត្តស្រះកែវ។

បច្ចុប្បន្នក្រោយសួរនាំស្ត្រីជនជាតិថៃទាំង០៣នាក់ ត្រូវបានបញ្ជូនទៅខាងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីសួរនាំនិងមានវិធានការណ៍បន្ត។