ព័ត៌មានក្នុងប្រទេស

ពិធីប្រគល់ទទួលឧបករណ៍បរិក្ខារពេទ្យ ដែលជាអំណោយរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ជូនរដ្ឋបាលខេត្តកោះកុង

ខេត្តកោះកុង​៖​ ថ្ងៃអង្គារ ៣ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១​ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញប្រគល់-ទទួលឧបករណ៍បរិក្ខារពេទ្យ ដែលជាអំណោយរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ជូនរដ្ឋបាលខេត្តកោះកុង រួមមាន ១.ម៉ាសុីនថតកាំរស្មី(Mobile X-Ray) ចំនួន ០១គ្រឿង ២.ម៉ាសុីនតាមដានសញ្ញាជីវិត ចំនួន ៥ឈុត ៣.ម៉ាសុីនផលិតអុកសុីសែន ចំនួន ១គ្រឿង ៤.អុកសុីសែនដបធំ ៤០លីត្រ ចំនួន ១០០ដប ៥.ឧបត្ថម្ភថវិកា ដល់ក្រុមគ្រូពេទ្យព្យាបាលកូវីដ-១៩ ចំនួន ៥០០,០០០៛/នាក់ (២០០នាក់) ៦.ឧបត្ថម្ភទឹកប្រាក់ ២៥,០០០,០០០៛ សម្រាប់ជុសជុលបន្ទប់ទឹកមណ្ឌលព្យាបាលកូវីដ-១៩ ស្រុកស្រែអំបិល ថវិកា​សរុបចំនួន ៧៦៥,០០០ ដុល្លារ៕