រដ្ឋបាលរាជធានី-ខេត្ត

លោកតាលោកយាយ ៤នាក់ រស់នៅក្នុងខេត្តឧត្តរមានជ័យ ទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងរង្វាន់លើកទឹកចិត្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ខេត្តឧត្ដរមានជ័យ ៖ នារសៀលថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ អមដំណើរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញនាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ជារង្វាន់លើកទឹកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកតាលោកយាយ ក្នុងខេត្តឧត្តរមានជ័យ ៤នាក់៖
ទី១ លោកតា ប៉ែក មួន ព្រះជន្ម ១០២ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ទី២ លោកយាយ យឿន អេះ ព្រះជន្ម ១០១ឆ្នាំ រស់នៅភូមិកញ្ជ្រៀបឃុំគោកមន ស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ។
ទី៣ លោកយាយ ឈើយ យឹប ព្រះជន្ម ១០៥ឆ្នាំ រស់នៅភូមិអំពិល ឃុំពង្រ ស្រុកចុងកាល ខេត្តឧត្ដរមានជ័យ។
និងទី៤ លោកយាយ សូរ ញាំង ព្រះជន្ម ១០១ឆ្នាំ រស់នៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោងខេត្តឧត្តរមានជ័យ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។