ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង និងលោក វរសេនីយ៍ឯក ឈឹម សារុន ចុះសួរសុខទុក្ខ នាំយកថវិការជូនមន្រ្តីនគរបាលដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរង លោក វរសេនីយ៍ឯក ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៏ផ្លូវគោក និង អង្គភាពនគរបាលទេសចរណ៏ បានដឹកនាំកម្លាំងទៅសួរសុខទុក្ខ នាំយកថវិការចំនួន ៥៣៥.០០០រៀល ( ហាសិបបីមុឺនប្រាំពាន់រៀល ) ទឹកផ្លែឈើ ០២កេស ទឹកសុទ្ធ ០២កេស ដែលបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ និង មន្រ្តីក្នុងអង្គភាព ជួយឧបត្ថម្ភដល់ លោកអនុសេនីយ៏ត្រី ចេង សេងហាក់ មន្រ្តីការិយាល័យនគរបាលចរាចរណ៏ផ្លូវគោក ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាល សាលាគំរូក្រុងកំពង់ឆ្នាំង ៕