ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរង នាំយកថវិកាបេឡាមរណៈសង្រោះទៅប្រគល់ជូនគ្រួសារសពសមាជិកអតីតយុទ្ធជន

ប៉ៃលិន៖ ថ្ងៃចន្ទ ១៤ កេីត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ..២៥៦៥ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៦និង៣០នាទីលោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរង ផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ សេង សុគន្ធស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន ,០០០,០០០៛  (បួនលានរៀលគត់) ទៅប្រគល់ជូនគ្រួសារសពសមាជិកអតីតយុទ្ធជន លោក  ជាសាយ ជានិវត្តជន អត្តលេខ RA01001476 មានទីលំនៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ដោយរោគាពាធ

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ បានចូលរួមសំណេះសំណាល ពាំនាំពាក្យផ្តាំផ្ញេីរសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ សេង សុគន្ធស្នងការនគរបាលខេត្ត និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ