ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីប្រកាសលោក ឈិន សេងងួន ឱ្យចូលកាន់តំណែងអភិបាលរងខេត្តកំពង់ឆ្នាំង តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ៤៧១អនក្រ.តត

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបពិធីប្រកាសចូលកាន់តំណែងអភិបាលរង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត និងអភិបាល អភិបាលរងក្រុង ស្រុកទាំង៨ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់ទាំងបីប្រភេទ មន្ត្រីរាជការ។

សូមជម្រាបជូនថា៖ លោក ឈិន សេងងួន ឋានន្តរស័ក្កិឧត្តមមន្ត្រី ថ្នាក់លេខ៤ ត្រូវបានផ្ទេរភារកិច្ចពីអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ឱ្យមកកាន់មុខតំណែងជាអភិបាលរងខេត្តកំពង់ឆ្នាំង។ លោកអភិបាលរងខេត្តថ្មី បាន ប្ដេជ្ញាចិត្តគោរពរដ្ឋធម្មនុញ និងរាជរដ្ឋាភិបាល ចូលរួមអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង បង្កើតបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត បន្តសហការ ការពារសុខសន្តិភាព ស្របតាមគោលនយោបាយបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណើនការងារ ខិតខំបំពេញភារកិច្ច បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព និងជាសេនាធិការបម្រើសេវារបស់រដ្ឋបាលខេត្ត រក្សាសាមគ្គីភាពផ្ទៃក្នុង និងតាមមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត ៕