រដ្ឋបាលរាជធានី-ខេត្ត

ថ្នាក់ដឹកនាំខេត្តក្រចេះ ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារអាយុ៥ឆ្នាំ នៅទូទាំងខេត្ត នូវប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់ ( sinovac)

ក្រចេះ ព្រឹកថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងឯកឧត្តមអភិបាលរងខេត្ត អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កុមារអាយុ៥ឆ្នាំ នៅតាមបណ្តាក្រុងស្រុក ទូទាំងខេត្តក្រចេះ នៅប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់

ឯកឧត្តម មានប្រសាសន៍ទៅកាន់ក្មួយៗនាឱកាសមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅទូទាំងខេត្តក្រចេះ ថ្លែងថា « ក្តីសង្ឃឹមរបស់កុមារ អាយុ៥ឆ្នាំ និងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងឱកាសបានចូលសាលារៀនវិញ នៅពេលដែលជំងឺលែងឆ្លង» ហើយប្រទេសកម្ពុជា យើងពិតជាមានភ័ព្វសំណាងណាស់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយកទុកដាក់គិតគូរយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋគ្រប់រូប ហើយជាពិសេសគឺអនាគតរបស់ក្មួយៗ ចៅៗ ដែលខកខានការសិក្សារៀនសូត្រនៅមត្តេយ្យសិក្សាក្នុងរង្វង់អាយុ៣ឆ្នាំ ទៅ៥ឆ្នាំ ដោយសារតែប្រទេសជាតិជួបវិបត្តិជំងឺកូវីដ១៩ ត្រូវបិតផ្អាកជាបណ្តោះអាសន្ននៃការរបង្រៀននិងរៀនជួបជុំសិស្សច្រើន

ឯកឧត្តម បានកោតសរសើរ ចំពោះប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលមានចំនួនយ៉ាងច្រើនផុលផុស ទាំងនេះបានបង្ហាញឱ្យឃើញពីជំនឿជឿជាក់របស់ប្រជាពលរដ្ឋយើង មកលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងមិនមានការរើសអើង រួមទាំងកុមារ និងយុវជនផងដែរ ក្នុងគោលដៅរួមគ្នាប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ១៩។

ឳពុកម្តាយ និងអាណាព្យាបាល ដែលនាំកូនចៅមកទទួលវ៉ាក់សាំង បានសម្តែងអារម្មណ៍ សប្បាយរីក រាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែង និងការតម្កល់ខ្ពស់នៃតម្លៃជីវិតរបស់ប្រជាពលរដ្ឋ ដោយស្វះ ស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកចាក់អោយពលរដ្ឋបានគ្រប់ៗគ្នា ដោយមិនគិតថ្លៃ។

ឯកឧត្តម បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ និងមាតាបិតាអាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ និងកុមារ ក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ១៩រួចហើយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់នូវវិធានការ៣ការ ពារ ៣កុំរបស់ប្រមុខរាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន