ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម នៃ ចារី បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ ពិភាក្សាលើសំណើសុំធ្វើអាជីវកម្ម សេវាអនាម័យ និងបរិស្ថាន នៅក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំ គ៦ សាលាខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំស្តីពីការពិនិត្យ ពិភាក្សាលើសំណើសុំធ្វើអាជីវកម្ម សេវាអនាម័យ និងបរិស្ថាន នៅក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ក្រោមអធិបតីភាព ឯកឧត្តម នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។

ជាលទ្ធផលអង្គប្រជុំសម្រេចដូចខាងក្រោម៖
១- សូមលោកស្រី ដាក់ ពាក្យ ស្នើសុំធ្វើអាជីវកម្មទៅរដ្ឋបាលក្រុង-ស្រុកផ្ទាល់ ដែលលោកស្រី មាន បំណង ចង់បម្រើសេវាកម្ម អនាម័យ និងបរិស្ថាននិងភ្ជាប់តារាងឧបសម្ព័ន្ធ ដោយមាន បញ្ជី ចំណាយ លម្អិតលើសម្ភារ មធ្យោបាយ និងកម្លាំងពលកម្ម។
២- មិនត្រូវប្រើប្រាស់ឈ្មោះ តួនាទី មុខងារ ក្នុងស្ថាប័នបច្ចប្បន្ន ជៀសវាងមានវិសមភាព។
៣- សហការអនុវត្តជាមួយរដ្ឋបាលក្រុង-ស្រុកពាក់ព័ន្ធ និងមន្ទីរអង្គភាពពាក់ព័ន្ធ ដោយអនុវត្ត ស្របតាម នីតិវិធី ។
៤- ត្រូវបំពេញនីតិវិធីពាក់ព័ន្ធជាមួយនឹងក្រសួងស្ថាប័ន ឱ្យបានមុនសប្តាហ៍ទី៤ ខែធ្នូ ឆ្នាំ២០២១ ៕