ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អាជ្ញាធរខេត្តបាត់ដំបង ចូលរួមដាំកូនឈើឡើងវិញនៅក្នុងដីតំបន់៣ ដីព្រៃលិចទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិគោគដូង ឃុំពាមឯក ស្រុកឯកភ្នំ

ខេត្តបាត់ដំបង៖​ នៅព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមយុទ្ធនាការដាំកូនឈើឡើងវិញ ក្នុងដែនដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ដែលរងការកាប់ទន្ទ្រានដោយខុសច្បាប់ យកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន កម្មវិធីនេះមានការអញ្ជើញចូលរួម ពី ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមទី៣ ទទួលបន្ទុកខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និសិ្សត បានអញ្ជើញចូលរួមជាច្រើននាក់ ផងដែរ។
កូនឈើដែលត្រូវដាំឡើងវិញមានកូនឈើចំរុះ ដូចជាកូនត្នោត កូនដើមរាំង កូនខ្ទុំ។ល។

ការដាំកូនឈើនេះ ធ្វើនៅចំណុចព្រំប្រទល់បង្គោលកំណត់រវាងតំបន់២ និងតំបន់៣ ត្រង់បង្គោលលេខ ២៨៥ ២៧៦ និង២៨៧ ស្ថិតក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។