ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានទទួលមួកសុវត្ថិភាព ពីលោក ឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃអង្គារ៩រោច ខែមិគសិរ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អៀរ ប៑ុនធឿន ស្នងការរងទទួលផែនការងារសេនាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានទទួលមួកសុវត្ថិភាព ពីលោក ឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ដល់កងកម្លាំងអន្តរាគមន៍ពិសេស ចំនួន៣៩មួក។

ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ត្រីស្នងការរង បានថ្លែងនូវការអរគុណដល់លោកប្រធានមន្ទីរ ដែលបានឧបត្ថម្ភមួកសុវត្ថិភាពដល់កងកម្លាំងអន្តរាគមន៍ សម្រាប់ពាក់ការពារសុវត្ថិភាពក្នុងពេលបំពេញភារកិច្ចផងដែរ។

ពិធីប្រគល់ទទួលនេះ ធ្វើនៅក្នុងបរិវេណស្នងការនគរបាលខេត្តកំពង់ឆ្នាំង ៕